កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង «របាយការណ៍ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងការវិវត្តនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពក្រោមឱវាទ អ.ស.ហ.

កាលបរិច្ឆេទ៖ 20-11-2026 10:45 AM

នារសៀលថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ ន.គ.ស. អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង «របាយការណ៍ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងការវិវត្តនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពក្រោមឱវាទ អ.ស.ហ.។
​កិច្ចប្រជុំនេះ មានគោលបំណងវាយតម្លៃពីការរីកចម្រើន និងការរួមចំណែកនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពិនិត្យលើផលប៉ះពាល់នៃម៉ាក្រូសេដ្ឋកិច្ចមកលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ សំដៅធានាឱ្យការរៀបចំសេចក្តីព្រាងរបាយការណ៍នេះ កាន់តែមានភាពពេញលេញ សមស្រប និងមានសង្គតិភាព។