អនុគណៈកម្មាធិការទទួលស្គាល់ការអប់រំ និងបណ្តុះបណ្តាល មានមុខងារ និងភារកិច្ច ដូចតទៅ៖ |
|
- |
ពិនិត្យ និងវាយតម្លៃកម្មវិធីសិក្សារបស់គ្រឹះស្ថានសិក្សានានា ដើម្បីទទួលបានការលើកលែងលើការប្រឡងមុខវិជ្ជាមួយចំនួននៃកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដើម្បីដាក់ជូន គ.ក.គ.ក.ពិនិត្យ និងសម្រេច |
|
- |
រៀបចំ និងធ្វើបច្ចុប្បន្នភាពវិធាននានាសម្រាប់ការលើកលែងលើការប្រឡងមុខវិជ្ជាមួយចំនួននៅក្នុងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដើម្បីដាក់ជូន គ.ក.គ.ក.ពិនិត្យ និងសម្រេច |
|
- |
សហការ និងសម្របសម្រួល ជាមួយគ្រឹះស្ថានឧត្តមសិក្សានានាក្នុងការអភិវឌ្ឍកម្មវិធីសិក្សារបស់គ្រឹះស្ថានទាំងនោះ ដើម្បីបង្កើនការទទួលបានការលើកលែងក្នុងការប្រឡងនៃកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា |
|
- |
ជំរុញការផ្សព្វផ្សាយកម្មវីធីសិក្សាគណនេយ្យករជំនាញកម្ពុជា |
|
- |
រៀបចំធ្វើបច្ចុប្បន្នភាពលើវិធាន នីតិវិធី បែបបទលើការទទួលស្គាល់គ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីដាក់ជូន គ.ក.គ.ក. ពិនិត្យ និងសម្រេច |
|
- |
ពិនិត្យ សម្រេច និងវាយតម្លៃការទទួលស្គាល់គ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីដាក់ជូន គ.ក.គ.ក. ពិនិត្យនិងសម្រេច |
|
- |
អនុវត្តការងារផ្សេងទៀត តាមការប្រគល់ជូនរបស់ គ.ក.គ.ក.។ |