អំពីស្ថាប័ន
|
និយ័តករគណនេយ្យនិងសវនកម្ម នឹងក្លាយជាស្ថាប័ននិយ័តករដែលមានសមត្ថភាពនិងគុណតម្លៃវិជ្ជាជីវៈ ព្រមទាំងមានកិច្ចដំណើរការប្រកបដោយនិរន្តភាពនិងគណនេយ្យភាព ដោយទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាល វិស័យឯកជន និងតួអង្គ ពាក់ព័ន្ធ ក្នុងការគ្រប់គ្រងវិស័យគណនេយ្យនិងសវនកម្ម ដើម្បីទ្រទ្រង់និងគាំពារការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យហិរញ្ញវត្ថុ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពនិងបរិយាប័ន្ន។ |
បេសកកម្ម
និយ័តករគណនេយ្យនិងសវនកម្ម (សរសេរកាត់ថា ន.គ.ស.)បំពេញមុខងារជាសេនាធិការឱ្យ អ.ស.ហ. ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា តាមរយៈការដាក់ចេញនូវបទប្បញ្ញត្តិ វិធាន និងស្តង់ដា ព្រមទាំងជំរុញការអនុវត្ដច្បាប់និងស្តង់ដាគណនេយ្យនិងសវនកម្មកម្ពុជា។ |
រចនាសម្ព័ន្ធអំពីស្ថាប័ន |
រចនាសម័្ពន្ធនៃការគ្រប់គ្រង
លោក ជា ចាន់ថា អគ្គនាយករង
លោក សេង តុលា អគ្គនាយករង
លោក ជេន ផាត អគ្គនាយករង
លោកស្រី នាន បូនី អគ្គនាយករង
នាយកដ្ឋាននៃនិយ័តករគណនេយ្យនិងសវនកម្ម
ជាសេនាធិការឱ្យ ន.គ.ស. លើតួនាទី និងភារកិច្ចដូចខាងក្រោម៖ |
||
- |
សម្របសម្រួល និងបូកសរុបផែនការសកម្មភាពរួម របស់ ន.គ.ស. |
|
- |
រៀបចំ និងអនុវត្តផែនការសកម្មភាពការងាររបស់នាយកដ្ឋានកិច្ចការទូទៅ |
|
- |
រៀបចំថវិកាសម្រាប់កិច្ចដំណើរការរបស់ ន.គ.ស. |
|
- |
គ្រប់គ្រងកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិករបស់ ន.គ.ស. |
|
- |
សម្របសម្រួលការគ្រប់គ្រងធនធានមនុស្សរបស់ ន.គ.ស. |
|
- |
គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដែលត្រូវបានបែងចែកឱ្យនៅក្រោម ន.គ.ស. និងរៀបចំបញ្ជីសារពើភ័ណ្ឌ |
|
- |
រៀបចំដាក់ឱ្យដំណើរការ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងការផ្សព្វផ្សាយរបស់ ន.គ.ស |
|
- |
ទំនាក់ទំនងជាមួយសា្ថប័នជាតិ-អន្តរជាតិ និងវិស័យឯកជន |
|
- |
ផ្សព្វផ្សាយជាសាធារណៈពីកិច្ចដំណើរការនិងវឌ្ឍនភាពរបស់ ន.គ.ស. |
|
- |
អនុវត្តការងារផ្សេងទៀត តាមការណែនាំរបស់អគ្គនាយកនៃ ន.គ.ស. ។ |
ជាសេនាធិការឱ្យ ន.គ.ស. លើតួនាទី និងភារកិច្ចដូចខាងក្រោម៖ |
||
- |
រៀបចំ និងអនុវត្តផែនការសកម្មភាពការងាររបស់នាយកដ្ឋានបច្ចេកទេស |
|
- |
សិក្សាស្រាវជ្រាវ និងរៀបចំស្តង់ដាគណនេយ្យ ស្តង់ដាសវនកម្ម ក្រមសីលធម៌វិជ្ជាជីវៈ និងស្ដង់ដាពាក់ព័ន្ធ |
|
- |
ពន្យល់ និងបកស្រាយលើទិដ្ឋភាពបច្ចេកទេសនៃស្តង់ដាគណនេយ្យ ស្តង់ដាសវនកម្ម ក្រមសីលធម៌វិជ្ជាជីវៈ និងស្តង់ដាពាក់ព័ន្ធ |
|
- |
ពិនិត្យឡើងវិញលើការអនុវត្តស្តង់ដា និងកំណត់បញ្ហាប្រឈម ទាំងទិដ្ឋភាពបច្ចកទេសទិដ្ឋភាពបទប្បញ្ញត្តិ ព្រមទាំងស្នើឡើងនូវដំណោះស្រាយ |
|
- |
សហការនិងចូលរួមជាមួយស្ថាប័នតំបន់ និងអន្តរជាតិ ក្នុងការរៀបចំធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍស្តង់ដាគណនេយ្យ ស្តង់ដា សវនកម្ម ក្រមសីលធម៌វិជ្ជាជីវៈ និងស្តង់ដាពាក់ព័ន្ធ |
|
- |
អនុវត្តការងារផ្សេងទៀត តាមការណែនាំរបស់អគ្គនាយកនៃ ន.គ.ស. ។ |
ជាសេនាធិការឱ្យ ន.គ.ស. លើតួនាទី និងភារកិច្ចដូចខាងក្រោម៖ |
||
- |
រៀបចំ និងអនុវត្តផែនការសកម្មភាពការងាររបស់នាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម |
|
- |
ពិនិត្យ និងផ្តល់យោបល់លើសំណើសុំអាជ្ញាបណ្ណ ឬការអនុញ្ញាតប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម |
|
- |
ពិនិត្យ និងផ្តល់យោបល់លើវិធានការចំពោះអំពើល្មើសទៅនឹងបទប្បញ្ញត្តិស្តីពីការផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម |
|
- |
រៀបចំ និងធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិចាំបាច់នានា ទាក់ទងនឹងការផ្តល់អាជ្ញាបណ្ណ ឬការអនុញ្ញាត ប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម |
|
- |
ត្រួតពិនិត្យគុណភាពសេវាគណនេយ្យនិងសវនកម្ម |
|
- |
រៀបចំ និងគ្រប់គ្រងទិន្នន័យក្រុមហ៊ុនគណនេយ្យ និងក្រុមហ៊ុនសវនកម្ម |
|
- |
រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា |
|
- |
រៀបចំដាក់ឱ្យដំណើរការ និងគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា |
|
- |
ចូលរួមអនុវត្តផែនការសកម្មភាពទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម |
|
- |
អនុវត្តការងារផ្សេងទៀត តាមការណែនាំរបស់អគ្គនាយក ន.គ.ស. ។ |
ជាសេនាធិការឱ្យ ន.គ.ស.លើតួនាទី និងភារកិច្ចដូចខាងក្រោម៖ |
||
- |
រៀបចំ និងអនុវត្តផែនការសកម្មភាពការងាររបស់នាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាព |
|
- |
រៀបចំ និងធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិចាំបាច់នានា |
|
- |
ពិនិត្យ និងផ្តល់យោបល់លើវិធានការពង្រឹងការអនុវត្តច្បាប់ |
|
- |
រៀបចំ និងគ្រប់គ្រងទិន្នន័យអំពីសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ |
|
- |
ត្រួតពិនិត្យអនុលោមភាពតាមច្បាប់ បទប្បញ្ញត្តិ និងស្តង់ដាពាក់ព័ន្ធ |
|
- |
គ្រប់គ្រង ត្រួតពិនិត្យទាំងលើឯកសារ និងដល់ទីកន្លែង និងវាយតម្លៃលើរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស និងអង្គភាព មិនស្វែងរកប្រាក់ចំណេញ |
|
- |
ចូលរួមអនុវត្តផែនការសកម្មភាពទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម |
|
- |
រៀបចំការបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិ និងស្តង់ដាពាក់ព័ន្ធ |
|
- |
អនុវត្តការងារផ្សេងទៀត តាមការណែនាំរបស់អគ្គនាយកនៃ ន.គ.ស. ។ |