អនុគណកម្មាធិការអភិវឌ្ឍកម្មវិធីសិក្សា

  សមាសភាពគណៈអនុគណៈកម្មាធិការអភិវឌ្ឍកម្មវិធីសិក្សា 
សមាសភាពអនុគណៈកម្មាធិការអភិវឌ្ឍកម្មវិធីសិក្សា នៃ គ.ក.គ.ក. ដូចខាងក្រោម៖
 លោក ហុង ពិសិដ្ឋ តំណាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនកម្មកម្ពុជា ប្រធាន
 លោក ណុប សម្បត្តិ តំណាងនិយ័តករគណនេយ្យនិងសវនកម្ម អនុប្រធាន
 លោកស្រី រស់ ចាន់សោភា តំណាងក្រសួងអប់រំ យុវជន និងកីឡា សមាជិក
 លោកស្រី ខេង កញ្ញារិទ្ធ តំណាងធនាគារជាតិនៃកម្ពុជា សមាជិក
 លោកស្រី ហុង សុជាតា តំណាងនិយ័តករមូលបត្រកម្ពុជា សមាជិក
 លោក ស៊ុន វុទ្ធី តំណាងអគ្គនាយកពន្ធដារ សមាជិក
 លោក ជា វណ្ណារ័ត្ន តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ សមាជិក
 លោក ឡុង បូរិន្ទ តំណាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា សមាជិក
 ឯកឧត្តមបណ្ឌិត រ៉េត ច័ន្ទធន តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាជិក
 លោក ពេជ សុភាចារ តំណាងនិយ័តករគណនេយ្យនិងសវនកម្ម  សមាជិក
 លោក ប៉ុក ជ័យរិទ្ធី តំណាងនិយ័តករគណនេយ្យនិងសវនកម្ម សមាជិក
 លោក សេង ម៉េងហ័រ តំណាងនិយ័តករគណនេយ្យនិងសវនកម្ម សមាជិកនិងជាលេខាធិការ។

  អនុគណៈកម្មាធិការអភិវឌ្ឍកម្មវិធីសិក្សា នៃ គ.ក.គ.ក. មានមុខងារ និងភារកិច្ចដូចខាងក្រោម៖

  - រៀបចំ កំណត់ និងកែសម្រួលកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដើម្បីដាក់ជូន គ.ក.គ.ក. ពិនិត្យ និងសម្រេច
  - ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដើម្បីដាក់ជូន គ.ក.គ.ក. ពិនិត្យ និងសម្រេច
  - រៀបចំ និងស្នើលើសៀវភៅសិក្សា ដើម្បីដាក់ជូន គ.ក.គ.ក. ពិនិត្យ និងសម្រេច
  - រៀបចំ និងធ្វើបច្ចុប្បន្នភាពបទបញ្ជាផ្ទៃក្នុងរបស់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដើម្បីដាក់ជូន គ.ក.គ.ក. ពិនិត្យ និងសម្រេច
  -  រៀបចំ និងធ្វើបច្ចុប្បន្នភាពលើកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈបន្ត សេចក្តីត្រូវការនៃបទពិសោធន៍ការងារជាក់ស្តែងក្នុងក្របខ័ណ្ឌ នៃកម្មវិធីសិក្សានេះ ដើម្បីដាក់ជូន គ.ក.គ.ក. ពិនិត្យ និងសម្រេច
  - អនុវត្តការងារផ្សេងទៀត តាមការប្រគល់ជូនរបស់ គ.ក.គ.ក.