នាព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំកិច្ចប្រជុំពិភាក្សាលើ “ការអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់សមាគមអាជីវកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃ ន.គ.ស.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាគមសហព័ន្ធស្រូវអង្ករកម្ពុជា, សមាគមសហគ្រិនស្រ្តីកម្ពុជា, សមាគមសហគ្រិនវ័យក្មេង, សមគមភស្តុភារកម្មកម្ពុជា និងសមាគមអគ្គិសនីជនបទ ដែលមានសមាជិកសមាជិកាចូលរួមចំនួនប្រមាណ៨៥នាក់។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងជំរុញនិងពង្រឹងកម្រិតអនុលោមភាពតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្ត កាតព្វកិច្ចគណនេយ្យនិងសវនកម្ម ដើម្បីសម្រេចបាននូវប្រព័ន្ធគណនេយ្យនិងសវនកម្មដែលរឹងមាំ មានតម្លាភាព និងជឿទុកចិត្តបាន។ ជាពិសេសកិច្ចប្រជុំនេះជាវេទិកាសម្រាប់ការផ្លាស់ប្តូរយោបល់ និងការចែករំលែកបទពិសោធន៍រវាងនិយ័តករគណនេយ្យនិងសវនកម្ម និងសមាគម ដើម្បីទទួលបានធាតុចូល អនុសាសន៍ និងសំណូមពរនានា សំដៅស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាក់ស្តែង និងជំរុញឱ្យការអនុវត្តកាតព្វកិច្ចគណនេយ្យក្លាយជាវប្បធម៌គណនេយ្យ។









.jpg)
