នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក ជា ចាន់ថា អគ្គនាយករង នៃ ន.គ.ស. អមដោយ លោក ទឹម សត្យា ប្រធាននាយកដ្ឋានកិច្ចការទូទៅ និងមន្រ្តីជំនាញ បានចូលរួមកម្មវិធីសប្តាហ៍គាំពារសង្គមឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមមូលបទ គាំពារសង្គមអំឡុងពហុវិបត្តិក្នុងបរិបទកម្ពុជានិងតំបន់: នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព។ ទន្ទឹមនេះ នឹងមានមតិស្វាគមន៍ និងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គម ដោយ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងចំណាប់អារម្មណ៍របស់លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNRC) និងចំណាប់អារម្មណ៍របស់ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
