កិច្ចប្រជុំ អ.គ.ជ.ស. លើកទី២ ដើម្បីពិនិត្យ និងពិភាក្សាលើ «របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទស្សនវិស័យឆ្នាំ២០២៦»។

កាលបរិច្ឆេទ៖ 6-10-2026 10:29 AM

នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃ ន.គ.ស. និងជាសមាជិកអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ (អ.គ.ជ.ស.) បានអញ្ជើញចូលរួមកិច្ចប្រជុំ អ.គ.ជ.ស. លើកទី២ ដើម្បីពិនិត្យ និងពិភាក្សាលើ «របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទស្សនវិស័យឆ្នាំ២០២៦»។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលជាសហប្រធាន អ.គ.ជ.ស. នាទីស្តីការធនាគារជាតិនៃកម្ពុជា។