កិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារ «ឍ»-ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ(ផ្នែករដ្ឋ) ដែលប្រព្រឹត្តិទៅនៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)

កាលបរិច្ឆេទ៖ 25-09-2026 02:56 PM

នារសៀលថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទី ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តិនិងអនុលោមភាព អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារ «ឍ»-ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ(ផ្នែករដ្ឋ) ដែលប្រព្រឹត្តិទៅនៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងជាប្រធានលេខាធិការដ្ឋានក្រុមការងារ «ឍ»-ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ(ផ្នែករដ្ឋ)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ឬកង្វល់នានារបស់និយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីជួបប្រជុំជាមួយនឹងលេខាធិការដ្ឋានក្រុមការងារ ឍ(ផ្នែកឯកជន) នាពេលខាងមុខនេះ។

 

 

 

 

 

 

​​​​​​​