នាព្រឹកថ្ងៃ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទី ព្រឹក, និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនិងទិសដៅសកម្មភាពបន្ទាប់លើ “ឌីជីថលូបនីយកម្មនៃសេវាសាធារណៈ របស់ ន.គ.ស” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃនាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព។ កិច្ចប្រជុំពិភាក្សានេះធ្វើឡើងឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឌីជីថលភាវូបនីយកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានគោលបំណង លើកកម្ពស់ប្រសិទ្ធភាព គុណភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួលដល់ដំណើរការផ្តល់សេវា កាត់បន្ថយពេលវេលា ព្រមទាំងបង្កើនភាពងាយស្រួល និងលទ្ធភាពទទួលបានសេវារបស់វិស័យឯកជន។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
