កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាអំពីធាតុចូលលើ «សេចក្តីព្រាងផែនការសកម្មភាព ៣ឆ្នាំរំកិល ២០២៦-២០២៨ នៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨»

កាលបរិច្ឆេទ៖ 21-09-2026 03:30 PM

នាថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) លោក ជីវ ហ៊ អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយមន្ដ្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាអំពីធាតុចូលលើ «សេចក្តីព្រាងផែនការសកម្មភាព ៣ឆ្នាំរំកិល ២០២៦-២០២៨ នៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨»។ ដើម្បីឱ្យផែនការសកម្មភាពនេះមានភាព ពេញលេញនិងគ្រប់ជ្រុយជ្រោយ ព្រមទាំងអាចអនុវត្តបានសម្រាប់គ្រប់តួរអង្គពាក់ព័ន្ធ ក៏ដូចជាមានសង្គតិភាពជាមួយនឹង សេចក្តីព្រាងផែនការសកម្មភាព ៣ឆ្នាំរំកិល ២០២៦-២០២៨ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ២០២៤-២០២៨។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងតំណាងនិយតករក្រោមឱវាទ អ.ស.ហ.។