កិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងបឋម «របាយការណ៍ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងការវិវត្តនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ»

កាលបរិច្ឆេទ៖ 18-09-2026 10:07 AM

នាថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ រសៀល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.), លោកស្រី នាន បូនី អគ្គនាយករង ន.គ.ស. អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងបឋម «របាយការណ៍ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងការវិវត្តនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ»។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំ និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាន អ.ស.ហ. នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនិយ័តករក្រោមឱវាទ អ.ស.ហ.