កិច្ចប្រជុំបច្ចេកទេសលើសេចក្ដីព្រាងរបាយការណ៍ស្ដីពី "ស្ថិរភាពហិរញ្ញវត្ថុ ផ្នែកវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" ជាមួយអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) តាមប្រព័ន្ធវីដេអូពីចម្ងាយ ហ្សូម (Zoom)

កាលបរិច្ឆេទ៖ 14-09-2026 08:55 AM

នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសលើសេចក្ដីព្រាងរបាយការណ៍ស្ដីពី "ស្ថិរភាពហិរញ្ញវត្ថុ ផ្នែកវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" ជាមួយអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) តាមប្រព័ន្ធវីដេអូពីចម្ងាយ ហ្សូម (Zoom) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ដោយមានការអញ្ជើញចូលរួមពីអគ្គនាយកនៃនិយ័តករ និងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទ អ.ស.ហ.។