នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “អនុក្រឹត្យស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម និងប្រកាសស្តីពីកាតព្វកិច្ចដាក់តម្កល់របាយកាណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់របាយការណ៍ហិរញ្ញវត្ថុរងសវនកម្មឯករាជ្យ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោក លី កុសល ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្តិ និងអនុលោមភាព ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រី និងមានការអញ្ជើញពី សាធារណជនចំនួន ២៥០រូប។ សិក្ខាសាលានេះរៀបចំឡើងដើម្បី ផ្សព្វផ្សាយអំពី “អនុក្រឹត្យស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម និងប្រកាសស្តីពីកាតព្វកិច្ចដាក់តម្កល់របាយកាណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់របាយការណ៍ហិរញ្ញវត្ថុរងសវនកម្មឯករាជ្យ” ដែលអនុក្រឹត្យនេះ កំណត់អំពីអំពើល្មើស, វិធានការ និងប្រាក់ផាកពិន័យចំពោះសហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ, គណនេយ្យករ និងសវនករ ក្នុងគោលដៅដើម្បីធានាឱ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ជាមួយគ្នានេះដែរ ចំពោះប្រកាសនេះ បានកំណត់នូវកាតព្វកិច្ចដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងលក្ខខណ្ឌសវនកម្មឯករាជ្យលើរបារយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ព្រមទាំងកាតព្វកិច្ចពាក់ព័ន្ធនានា ក្នុងគោលបំណងពង្រឹងអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គនាយក បានលើកឡើងថា អនុក្រឹត្យថ្មីនេះបានបង្កើតនូវយន្តការ និងវិធានការទន់ភ្លន់ជាច្រើនដើម្បីសម្រួលដល់ការអនុវត្តកាតព្វកិច្ចរបស់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញក្នុងគោលដៅលើកកម្ពស់កម្រិតអនុលោមភាព និងមានភាពអនុគ្រោះ ដើម្បីសម្រេចឱ្យបាននូវគោលដៅ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា២០២៥-២០៣៥ ដែលបានដាក់ចេញ ដោយ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនោះគឺ “ប្រព័ន្ធគណនេយ្យនិងសវនកម្ម ដែលរឹងមាំ មានតម្លាភាព និងភាពអាចជឿទុកចិត្តបាន”។ ការអនុវត្តនូវកាតព្វកិច្ចគណនេយ្យនិងសវនកម្មដោយសុទ្ធចិត្តនឹងជួយលើកកម្ពស់អនុលោមភាព និងជៀសផុតពីទោសទណ្ឌនានា រាជរដ្ឋាភិបាលពុំមានបំណងក្នុងការពិន័យចំពោះសហគ្រាសនោះទេ។ ម្យ៉ាងទៀតការបង្វែរកាតព្វកិច្ចគណនេយ្យ ទៅជាវប្បធម៌គណនេយ្យ គឺជាឥរិយាបទដ៏ប្រពៃដើម្បីលើកកម្ពស់អនុលោមភាពគណនេយ្យ។ក្នុងនោះផងដែរ ឯកឧត្តមអគ្គនាយកក៏មានសំណូមពរទៅសិក្ខាកាមទាំងអស់ សូមមានស្មារតី ចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់គ្នា និងចូលរួមអនុវត្តកាតព្វកិច្ចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. ផងដែរ។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
