និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) សូមជម្រាបជូនសាធារណជន សហគ្រាស អង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្នមានករណីជនខិលខូចមួយចំនួនបានបង្កើតគណនី និងឆានែលក្លែងក្លាយ (ជាពិសេសនៅលើបណ្តាញសង្គម Telegram និង Facebook) ដោយយករូបភាព និងនិមិត្តសញ្ញា (Logo) ផ្លូវការរបស់ និយ័តករគណនេយ្យនិងសវនកម្ម ទៅប្រើប្រាស់ រួចធ្វើការផ្ញើសារ (Chat) និងចែករំលែកឯកសារ ដែលមានបង្កប់មេរោគ ដើម្បីបោកបញ្ឆោតឱ្យសាធារណជន ចុចទាញយក(Download) ឬបើកមើល។
សកម្មភាពខាងលើនេះ ជាអំពើឆបោក និងទុច្ចរិត ដែលអាចបណ្តាលឱ្យអ្នកប្រើប្រាស់បាត់បង់ទិន្នន័យផ្ទាល់ខ្លួន ព័ត៌មានគណនី ឬគ្រោះថ្នាក់ដល់ឧបករណ៍បច្ចេកវិទ្យារបស់លោកអ្នក។
សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់៖ ១. ចៀសវាង ចុចលើតំណភ្ជាប់ (Link) ឬដោនឡូតឯកសារប្លែកៗ (ដូចជាឯកសារប្រភេទ .bat .cmd. .src .vbs .js .ps1 .msi .apk .zip .rar .z .txz .com .numbers ឬ .exe) ដែលផ្ញើចេញពីគណនី ឬឆានែលមិនផ្លូវការ។ ២. ពិនិត្យ និងផ្ទៀងផ្ទាត់ ព័ត៌មានផ្លូវការតាមរយៈទំព័រ និងបណ្តាញទំនាក់ទំនងផ្លូវការរបស់ ន.គ.ស. តែប៉ុណ្ណោះ។
ប្រសិនបើជួបប្រទះករណីសង្ស័យ ឬចង់ទទួលបានព័ត៌មានពិតប្រាកដ សូមទាក់ទងមកកាន់បណ្តាញទំនាក់ទំនងផ្លូវការរបស់ និយ័តករគណនេយ្យនិងសវនកម្ម (ACAR)
.jpg)
.jpg)
