នាថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានរៀបចំឱ្យមានការបង្ហាញខ្លួនរបស់បេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់ស្ថាពរជាមន្រ្តីលក្ខន្តិកៈទាំង ១៥រូប មកបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម និងវគ្គបណ្តុះបណ្ដាលតម្រង់ទិស ក្នុងគោលបំណងបញ្ច្រាបការយល់ដឹងអំពីតួនាទី ភារកិច្ច បទបញ្ជាផ្ទៃក្នុង និងបទដ្ឋានគតិយុត្ត អំពីនាយកដ្ឋានទាំងអស់ដែលនៅស្ថិតក្រោមឱវាទរបស់និយ័តករគណនេយ្យ និងសវនកម្ម។ វគ្គបណ្តុះបណ្ដាលនេះដែរត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ និយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកអគ្គនាយករង និងលោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តី នៃ ន.គ.ស. ផងដែរ ។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
