សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៦-២០៣០”

កាលបរិច្ឆេទ៖ 1-09-2026 01:25 PM

ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក ជ រ័ត្ននា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា បានដឹកនាំមន្រ្តីជំនាញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៦-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនសុី ភ្នំពេញ។