កិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃ “ការរៀបចំឌីជីថលូបនីយកម្មសេវាសាធារណៈរបស់ ន.គ.ស.” តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)

កាលបរិច្ឆេទ៖ 1-09-2026 08:51 AM

ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នារសៀល​វេលាម៉ោង ០២:០០ នាទី, ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃ “ការរៀបចំឌីជីថលូបនីយកម្មសេវាសាធារណៈរបស់ ន.គ.ស.” តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ដោយមានការអញ្ជើញចូលរួមពី លោកស្រី នាន បូនី អគ្គនាយករង, លោក ទឹម សត្យា ប្រធាននាយកដ្ឋានកិច្ចការទូទៅ, លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាព, លោក ណុប សម្បត្តិ ប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងមន្ត្រីជំនាញពីនាយកដ្ឋានពាក់ព័ន្ធ។