កិច្ចប្រជុំពិភាក្សាស្តីពី «កិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច» ក្នុងគោលបំណងពិនិត្យលទ្ធភាពក្នុងការកែសម្រួល ៖ ១). កម្រៃសេវា, ២). រយៈពេលអនុម័ត, និង ៣). សុពលភាព នៃអាជ្ញាបណ្ណគោលនីមួយៗដែលពាក់ព័ន្ធ MSMEs ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ (Zoom)

កាលបរិច្ឆេទ៖ 19-08-2026 12:30 PM

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោកស្រី នាន បូនី អគ្គនាយករងនៃ ន.គ.ស. អមដោយថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីជំនាញព័ត៌មានវិទ្យា បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី «កិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច» ក្នុងគោលបំណងពិនិត្យលទ្ធភាពក្នុងការកែសម្រួល ៖ ១). កម្រៃសេវា, ២). រយៈពេលអនុម័ត, និង ៣). សុពលភាព នៃអាជ្ញាបណ្ណគោលនីមួយៗដែលពាក់ព័ន្ធ MSMEs ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ (Zoom)។

កិច្ចប្រជុំនេះមានសមាសភាពតំណាងក្រសួង-ស្ថាប័នដូចជា ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងមហាផ្ទៃ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងបរិស្ថាន, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, និយ័តករគណនេយ្យនិងសវនកម្ម, និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។