ឯកឧត្តម ប៊ូ ថារិន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម»
ភ្នំពេញ៖ នាថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) អមដោយមន្ត្រីជំនាញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម» ដែលរៀបចំដោយវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីការអនុវត្តការងារសវនកម្ម ស្របតាមគោលការណ៍ និងស្តង់ដារវិជ្ជាជីវៈពាក់ព័ន្ធ ព្រមទាំងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអនុវត្តការងារសវនកម្មនៅកម្ពុជា។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
