កិច្ចប្រជុំនេះបានពិភាក្សាលើ៖ ១.សេចក្ដីប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយបណ្ដឹងតវ៉ាចំពោះការសម្រេចផាកពិន័យដែលដាក់ចេញដោយនិយ័តករគណនេយ្យនិងសវនកម្ម ២.សេចក្ដីព្រាងប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការផាកពិន័យ ការបង់ប្រាក់ផាកពិន័យ ការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ផាកពិន័យ និងការចាត់ចែងប្រាក់ដែលបានមកពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

កាលបរិច្ឆេទ៖ 14-08-2026 10:00 AM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស​.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៩:០០ នាទី នៅអគារ “ក” នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីនៃ ន.គ.ស.
កិច្ចប្រជុំនេះបានពិភាក្សាលើ៖
១.សេចក្ដីប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយបណ្ដឹងតវ៉ាចំពោះការសម្រេចផាកពិន័យដែលដាក់ចេញដោយនិយ័តករគណនេយ្យនិងសវនកម្ម
២.សេចក្ដីព្រាងប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការផាកពិន័យ ការបង់ប្រាក់ផាកពិន័យ ការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ផាកពិន័យ និងការចាត់ចែងប្រាក់ដែលបានមកពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។