នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១០ ខែសីហា គ.ស.២០២៦តំណាងនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក ជា ចាន់ថា អគ្គនាយករងនៃ ន.គ.ស. និងលោកស្រី នាន បូនី អគ្គនាយករងនៃ ន.គ.ស. បានរួមដំណើរជាមួយ ឯកឧត្ដមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ និងឯកឧត្ដមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. អមដោយសហការី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត សំ ឃង្ទី អតីតទីប្រឹក្សាក្រុមប្រឹក្សាជាតិគណនេយ្យ ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា គ.ស.២០២៦ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុកជាមួយ លោក ឃង្ទី សំ តុលារិទ្ធិ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងឧទ្ធិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកបណ្ឌិត សំ ឃង្ទី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
