នាថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ១៥ រូប នៅអគារ ៣៤៥ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថារិន អគ្គនាយក ន.គ.ស. និងជាប្រធានគណៈកម្មការរៀបចំការប្រឡង ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង និងសមាសភាពគណៈកម្មការពាក់ព័ន្ធ។
ពិធីបើកវិញ្ញាសាប្រឡងផ្លូវការត្រូវបានប្រព្រឹត្តទៅលើ ៣ មុខវិជ្ជាចម្បង រួមមាន៖ ចំណេះដឹងទូទៅ ភាសាអង់គ្លេស និងជំនាញ។
ក្នុងឱកាសនោះ ឯកឧត្តម ប៊ូ ថារិន បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវតម្លាភាព ភាពយុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់ ក្នុងការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ ន.គ.ស. បានរៀបចំរចនាសម្ព័ន្ធគណៈកម្មការ និងអនុគណៈកម្មការ ដែលមានការទទួលខុសត្រូវច្បាស់លាស់ ទាំងលើការរៀបចំដំណើរការប្រឡង ការរៀបចំវិញ្ញាសា និងការអត្រាកំណែ។
ជាទីបញ្ចប់ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបេក្ខជនទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងយ៉ាងសកម្ម និងបានជូនពរឱ្យបេក្ខជនទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យគ្រប់ភារកិច្ច៕
















.jpg)

