កម្មវិធីចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមមកពី តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, រតនាគាររាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិ​រញ្ញវត្ថុ

កាលបរិច្ឆេទ៖ 7-08-2026 10:27 AM

នាថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានរៀបចំ កម្មវិធីចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមមកពី តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, រតនាគាររាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិ​រញ្ញវត្ថុ ដែលបានប្រឡងបញ្ចប់ដោយជោគជ័យនូវ វគ្គបណ្តុះបណ្តាលគ្រូបង្គោល (Train-the-Trainer Program) សម្រាប់ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា ដំណាក់កាលទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រីនាន បូនី អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃនិយ័តករគណនេយ្យនិងសវនកម្ម ក៏ដូចជាមានការអញ្ជើញចូលរួមពី លោក យិន សេកហុង អគ្គនាយកនៃក្រុមហ៊ុន BSA

វគ្គបណ្តុះបណ្តាលនេះបានរៀបចំជូនដល់មន្ត្រី រាជការ និងតួអង្គពាក់ព័ន្ធផ្សេងទៀតដែលកំពុងបម្រើការងារកាន់បញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទាំងនៅក្នុងស្ថាប័នរបស់ខ្លួន និងនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅក្នុងវិស័យសាធារណៈ ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការអនុវត្តស្តង់ដាគណនេយ្យសាធារណៈដែលបានដាក់ចេញ ដើម្បីអាចឈានឆ្ពោះទៅអនុវត្តប្រព័ន្ធគណនេយ្យមូលដ្ឋានបង្គរពេញលេញ ចាប់ពីឆ្នាំ២០៣១ តទៅ។