នាព្រឹកថ្ងៃសុក្រ ២ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងសហការី បានអញ្ជើញចូលរួមកម្មវិធី «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» ក្រោមប្រធានបទ «សមាហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អង្គភាព តំណាងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុ និងវិស័យឯកជន នៅសណ្ឋាគារ សុខា ភ្នំពេញ។
វេទិកាថ្នាក់ជាតិនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយពីយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធក្នុងការទាក់ទាញ និងសម្រួលការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។









