កិច្ចប្រជុំត្រួត​ពិនិត្យ​អំពីលទ្ធផលនៃការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ២០២៦ ក្រោមកម្មវិធី​កែទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ សា​ធារណៈ

កាលបរិច្ឆេទ៖ 6-08-2026 02:02 PM

នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងហិរញ្ញវត្ថុ (ន.គ.ស) ​,  លោកស្រី វង្ស ម៉ូនីក អនុប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំត្រួត​ពិនិត្យ​អំពីលទ្ធផលនៃការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ២០២៦ ក្រោមកម្មវិធី​កែទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ សា​ធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម អ៊ុ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន​គណៈ​កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត សរុបប្រមាណ ១២០ រូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដាន​អំពីលទ្ធផលនៃ​ការ​អនុវត្ត​ថវិកាពាក់កណ្ដាលឆ្នាំ ដើម្បីកំណត់បញ្ហាប្រឈម​និងសំណើដំណោះស្រាយ​ដើម្បី​ជំរុញ​ការ​អនុវត្ត​នៅ​ឆមា​សបន្ទាប់។