នាថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក នៅនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ ន.គ.ស. អមដោយ លោក ទឹម សត្យា ប្រធាននាយកដ្ឋានកិច្ចការទូទៅ និងមន្រ្តីជំនាញនៃ ន.គ.ស. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជាអង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ. ព្រមទាំងមន្ត្រីជំនាញនៃមជ្ឈមណ្ឌល។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្លាស់ប្តូរមតិយោបល់លើការបំពេញមុខងារ តួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌល ក្នុងការផ្តល់កិច្ចគាំទ្រ ការដឹកនាំ និងការសម្របសម្រួលពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពទាំងពីរ បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់។









