ឯកឧត្តម ប៊ូ ថារិន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «ការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយក្រុមហ៊ុន»ឯកឧត្តម ប៊ូ ថារិន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «ការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយក្រុមហ៊ុន»

កាលបរិច្ឆេទ៖ 16-07-2026 10:56 AM

ឯកឧត្តម ប៊ូ ថារិន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «ការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយក្រុមហ៊ុន»

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «ការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយក្រុមហ៊ុន»។
ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងនិស្សិតជ័យលាភី និងអ្នកស្វែងរកការងារធ្វើ ជាមួយនឹងបណ្តាក្រុមហ៊ុន ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ក្នុងន័យបង្កើនឱកាសការងារ និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។