នាព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០ នាទី, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក យេម ឆៃយ៉ា អនុប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុ អមដោយមន្ត្រី បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ការត្រៀមរៀបចំផែនការសកម្មភាពលម្អិតនៃផែនការគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៥ - ២០៣៥ និងសេចក្តីណែនាំស្តីពីក្របខណ្ឌតាមដាន និងវាយតម្លៃលើការកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)” ក្រោមការដឹកនាំដោយ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំ កសហវ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ កសហវ. និងជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំ កសហវ. ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ.។
.jpg)
(1).jpg)
(1).jpg)
(1).jpg)
(1).jpg)
