កិច្ចប្រជុំជាមួយ ឯកឧត្តម សូ សូភា ប្រធានមជ្ឍមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech Center) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីពិនិត្យនិងពិភាក្សាលើ៖ (១)វឌ្ឍនភាពនៃការរៀបចំទ្វារបាលទិន្នន័យនៃ អ.ស.ហ. (FSA Data Gateway) និង (២)សេចក្តីព្រាងចុងក្រោយនៃផែនការសកម្មភាព៣ឆ្នាំរំកិល២០២៦-២០២៨ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ

កាលបរិច្ឆេទ៖ 9-07-2026 01:41 PM

នាថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក ជីវ ហ៊ អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយមន្ដ្រីជំនាញ បានអញ្ជើញចូលរួម កិច្ចប្រជុំជាមួយ ឯកឧត្តម សូ សូភា ប្រធានមជ្ឍមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech Center) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីពិនិត្យនិងពិភាក្សាលើ៖ (១)វឌ្ឍនភាពនៃការរៀបចំទ្វារបាលទិន្នន័យនៃ អ.ស.ហ. (FSA Data Gateway) និង (២)សេចក្តីព្រាងចុងក្រោយនៃផែនការសកម្មភាព៣ឆ្នាំរំកិល២០២៦-២០២៨ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។