នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១:០០ នាទីរសៀល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោកស្រី ពេជ្រ ម៉ានីឡា ប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្ត្រីជំនាញ បានចូលរួម កិច្ចប្រជុំក្រុមការងារការរាយការណ៍ព័ត៌មានចីរភាព (Task Force on Sustainability Reporting) តាមប្រព័ន្ធអនឡាញ Microsoft Teams ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំនេះមានគោលបំណងចែករំលែកចំណេះដឹង (Knowledge Sharing Session) ស្តីពីការរាយការណ៍ព័ត៌មានចីរភាព ព្រមទាំងពិនិត្យលើឯកសារពាក់ព័ន្ធ និងការធ្វើបទបង្ហាញរបស់បណ្តាប្រទេសសមាជិកអាស៊ាន។





សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
