សិក្ខាសាលាស្តីពី "ការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា"

កាលបរិច្ឆេទ៖ 25-06-2026 02:56 PM

នាព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក លឹម ចាន់រតនៈ អនុប្រធានការិយាល័យត្រួតពិនិត្យទី១ អមដោយមន្ដ្រីជំនាញ បានចូលរួមក្នុងសិក្ខាសាលាស្តីពី "ការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ ពិគ្រោះយោបល់ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់តម្រង់ទិសនៃការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ជាពិសេសដើម្បីកំណត់វិសាលភាពនៃវិធានពាណិជ្ជកម្ម ដែលត្រូវដាក់បញ្ចូលក្នុងក្រម និងកំណត់វិធីសាស្ត្រតាក់តែងក្រម ដែលនឹងត្រូវយកមករៀបចំជាសេចក្តីព្រាងទស្សនាទានស្តីពីការតាក់តែងក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា សម្រាប់ជាមគ្គទេសក៍បង្ហាញផ្លូវក្នុងដំណាក់កាលនៃការតាក់តែងក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា។