នាព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម រួមទាំង លោក លោកស្រី សិក្ខាកាមផងដែរ។
វគ្គបណ្តុះបណ្តាលស្តីពីស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យអង្គភាពទាំងអស់អាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានស្របតាមស្តង់ដាគណនេយ្យដើម្បីលើកកម្ពស់កម្រិតអនុលោមភាពនៃរបាយការណ៍ហិរញ្ញវត្ថុ។













