កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU)រវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ)និង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

កាលបរិច្ឆេទ៖ 23-06-2026 08:46 AM

នៅព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម លោក ជា ចាន់ថា អគ្គនាយករងនៃ ន.គ.ស. អមដោយ លោក ទឹម សត្យា ប្រធាននាយកដ្ឋានកិច្ចការទូទៅ និងមន្រ្តីជំនាញ ន.គ.ស.បានអញ្ជើញចូលរួមកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU)រវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ)និង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ)ធ្វើឡើងនៅបន្ទប់សហសាល អគារធំ នៃទីស្តីការ ក.ស.ហ.វ។