នាថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា គ.ស.២០២៦ នៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) លោក ជីវ ហ៊ អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយមន្ដ្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្រ្តបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៦-២០៣០»។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងតំណាងអង្គភាពក្រោមឱវាទ អ.ស.ហ.។







