នាថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) កញ្ញា ព្រាប កន្និកា ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកអមដោយមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើការសិក្សាស្រាវជ្រាវស្តីពី "ការពិនិត្យឡើងវិញលើអភិបាលកិច្ច"។ កម្មវិធីសិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមដើម្បីរៀបចំជាក្របខណ្ឌបទប្បញ្ញត្តិការពិនិត្យឡើងវិញលើអភិបាលកិច្ចនាពេលខាងមុខ។ កម្មវិធីនេះមានការចូលរួមពីតំណាងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។









សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
