នាព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), ឯកឧត្ដម ស៊ឹម ចាន់គីរីរ័ត្ន ទីប្រឹក្សាថ្នាក់ជាតិ នៃគម្រោងរបស់សន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) បានដឹកនាំកិច្ចប្រជុំទេ្វភាគី ជាមួយ តំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម ដើម្បីពិភាក្សាអំពីការឆ្លើយកម្រងសំណួរនៃឧបករណ៍អភិវឌ្ឍន៍គណនេយ្យ (Accounting Development Tool - ADT) ស្ដីពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃការរាយការណ៍ហិរញ្ញវត្ថុនិងព័ត៌មានចីរភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងនាយកដ្ឋានជំនាញពាក់ព័ន្ធនៃ ន.គ.ស.









សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
