វគ្គបណ្តុះបណ្តាលស្តីពី ”មូលដ្ឋានគ្រឹះគណនេយ្យមុននឹងសិក្សាស្តង់ដាគណនេយ្យ”

កាលបរិច្ឆេទ៖ 28-05-2026 11:33 AM

នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ..២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះគណនេយ្យមុននឹងសិក្សាស្តង់ដាគណនេយ្យ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្រ្តីនៃនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងតំណាងសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញផងដែរ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងអំពីមូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្តោតទៅលើផ្នែកសំខាន់ៗដែលជាមូលដ្ឋានមុននឹងឈានទៅសិក្សាវគ្គស៊ីជម្រៅនៃវគ្គបណ្តុះបណ្តាលស្តង់ដារបាយការណ៍ទាក់ទងនិងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS For SMEs) និងវគ្គបណ្តុះបណ្តាលស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា(CIFRS)