កិច្ចប្រជុំស្ដីពី «ការបន្តពិភាក្សានិងផ្តល់ធាតុចូល លើអនុសាសន៍ពាក់ព័ន្ធនិងទិសដៅការងារបន្ត ដែលបានស្នើឡើងដោយក្រុមជំនាញការគម្រោងជំនួយបច្ចេកទេស (TA) របស់អគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែលផ្តល់ការគាំទ្រដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO)» តាមប្រព័ន្ធអនឡាញ Zoom Meeting

កាលបរិច្ឆេទ៖ 28-05-2026 09:26 AM

នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) លោក ជ រ័ត្ននា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំស្ដីពី «ការបន្តពិភាក្សានិងផ្តល់ធាតុចូល លើអនុសាសន៍ពាក់ព័ន្ធនិងទិសដៅការងារបន្ត ដែលបានស្នើឡើងដោយក្រុមជំនាញការគម្រោងជំនួយបច្ចេកទេស (TA) របស់អគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែលផ្តល់ការគាំទ្រដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO)» តាមប្រព័ន្ធអនឡាញ Zoom Meeting។ កិច្ចប្រជុំនេះ ត្រូវបានសម្របសម្រួលដោយក្រុមជំនាញបច្ចេកទេសរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ក្នុងគោលបំណងពិភាក្សា និងផ្តល់ធាតុចូលលើអនុសាសន៍ ព្រមទាំងទិសដៅការងារបន្ត ដែលបានស្នើឡើងដោយក្រុមជំនាញការគម្រោងជំនួយបច្ចេកទេស ឱ្យកាន់តែមានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។