នាព្រឹកថ្ងៃអង្គារ ១០ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក ណុប សម្បត្តិ ប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈ អមដោយមន្ដ្រីជំនាញ បានចូលរួមវគ្គសិក្ខាសាលាស្ដីពី “បទដ្ឋានអន្ដរជាតិ និងបច្ចុប្បន្នភាពនៃការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម” សម្រាប់ក្រសួង-ស្ថាប័នត្រួតពិនិត្យ។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង បូមករា ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយលទ្ធផល នៃការវាយតម្លៃហានិភ័យថ្នាក់ជាតិលើកទី២ និងក្របខ័ណ្ឌអន្ដរជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដើម្បីលើកកម្ពស់ចំណេះដឹងបន្ថែមទៀត ជូនមន្ដ្រីបច្ចេកទេសមកពីក្រសួង-ស្ថាប័នត្រួតពិនិត្យ។ សិក្ខាសាលា នេះរៀបចំឡើងនៅ វិទ្យាស្ថានបច្ចេកទេសធនាគារ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ដ្រីនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។






