នាព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ និយ័តករគណនេយ្យ និងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចគណនេយ្យ និងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយរង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃនិយ័តករគណនេយ្យនិងសវនកម្ម រួមទំាង សមាជិក សមាជិកា តំណាងសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញប្រហែល១៨០រូប។
សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ការប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ និងនីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យនិងសវនកម្ម។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គនាយក បានបន្ថែមថាក្នុងឆ្នាំ២០២៦ និយ័តករ បានដាក់អនុវត្តគម្រោងការលើកកម្ពស់អនុលោមភាពគណនេយ្យ ដែលគម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជាឆ្នាំ២០២៥-២០៣៥ គឺប្រព័ន្ធគណនេយ្យនិងសវនកម្មដែលរឹងមាំ មានតម្លាភាពនិងអាចជឿទុកចិត្តបាន។ គម្រោងការលើកកម្ពស់អនុលោមភាពគណនេយ្យ ជាគម្រោងមួយសំដៅដល់ការកសាងសមត្ថភាព ការអនុវត្តផ្ទាល់របស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យករ របស់ក្រុមហ៊ុនគណនេយ្យសវនកម្ម សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ











.jpg)












