នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីសម្របសម្រួលនិងតម្រង់ទិសបន្ថែមដល់អង្គភាពថវិកា ក្នុងការគ្រោងថវិកាឱ្យបានត្រឹមត្រូវ ស្របតាមខ្លឹមសារនៃប្រកាសលេខ ៣៥៤ សហវ.ប្រក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ដីពីការដាក់ឱ្យអនុវត្តគោលកាណ៍ណែនាំស្ដីពី កិច្ចបញ្ជិកាគណនេយ្យនៃទ្រព្យសកម្មរយៈពេលវែង តាមប្រព័ន្ធអនឡាញ Zoom។ កិច្ចប្រជុំពិភាក្សានេះដឹកនាំដោយ ឯកឧត្តម ម៉ិញ បានសុវណ្ណអាទិច្ចាសីលា អគ្គនាយករងនៃអគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គនាយកដ្ឋាន លទ្ធកម្មសាធារណៈ និង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធ សរុបប្រមាណ ៦៥ រូប។





