កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈឯកទេសនៃ ក.ស.ហ.វ និងការចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងារវិភាគមុខងារ និងរចនាសម្ព័ន្ធ»

កាលបរិច្ឆេទ៖ 21-05-2026 01:19 PM

នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោក ជា ចាន់ថា អគ្គនាយករង នៃនិយ័តករគណនេយ្យ និងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃ ន.គ.ស. អមដោយ មន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈឯកទេសនៃ កសហវ និងការចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងារវិភាគមុខងារ និងរចនាសម្ព័ន្ធ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក.ស.ហ.វ. ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំតំណាងអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាល នៃកសហវ។