កិច្ចប្រជុំស្ដីពី “ការបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦”

កាលបរិច្ឆេទ៖ 29-04-2026 09:33 AM

នាព្រឹកថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក  ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) បានរៀបចំកិច្ចប្រជុំស្ដីពី “ការបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោក- លោកស្រី អគ្គនាយករង និងមានការអញ្ជើញចូលរួមពីឯកឧត្តម និងលោក ទីប្រឹក្សារបស់ ន.គ.ស.  លោក-លោកស្រី ប្រធាននាយកដ្ឋាន ថ្នាក់ដឹងនាំនិងមន្រ្តីក្រោមឱវាទទំាងអស់ នៃ ន.គ.ស.។