នារសៀលថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ នាទី នៅធនាគារជាតិនៃកម្ពុជា (អគារសែនសុខ) ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក ណុប សម្បត្តិ ប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម អមដោយមន្ត្រីជំនាញបានចូលរួមកិច្ចប្រជុំសមាសភាពក្រុមការងារទទួលបន្ទុករៀបចំយុទ្ធសាស្ត្រជាតិ និងត្រៀម និងទទួលការវាយតម្លៃអញ្ញមញ្ញ ឆ្នាំ២០២៨-២០២៩ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពសហប្រធាន ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធាន គ.ស.ហ. និងឯកឧត្តម ហេង បូមករា ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ និងបានប្រព្រឹត្តទៅក្រោមរបៀបវារៈដូចខាងក្រោម៖
១. ប្រកាសសមាសភាពក្រុមការងារទទួលបន្ទុករៀបចំយុទ្ធសាស្ត្រជាតិនិងត្រៀម និងទទួលការវាយតម្លៃអញ្ញមញ្ញ ឆ្នាំ ២០២៨-២០២៩ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
២. របៀបវារៈផ្សេងៗ។
