និយ័តករគណនេយ្យ និងសវនកម្ម បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

កាលបរិច្ឆេទ៖ 10-04-2026 01:56 PM

នាព្រឹកថ្ងៃសុក្រ ៨ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅអគារ ក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និយ័តករគណនេយ្យ និងសវនកម្ម បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម  ព្រមទាំងមានការចូលរួមពីលោក​ លោកស្រី អគ្គនាយករង ថ្នាក់នាំ និងមន្ត្រីរបស់ ន.គ.ស.។