កិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) តាមប្រព័ន្ធសន្និសីទវីដេអូ Zoom ដើម្បីពិភាក្សាលើ “សេចក្ដីព្រាងប្រកាសស្ដីពីការផ្ដល់ការអនុញ្ញាត និងការគ្រប់គ្រងភ្នាក់ងារណែនាំក្នុងវិស័យមូលបត្រ”

កាលបរិច្ឆេទ៖ 2-04-2026 04:00 PM

នារសៀលថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទី ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព និងមន្រ្តីជំនាញ នៃន.គ.ស. បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) តាមប្រព័ន្ធសន្និសីទវីដេអូ Zoom ដើម្បីពិភាក្សាលើ “សេចក្ដីព្រាងប្រកាសស្ដីពីការផ្ដល់ការអនុញ្ញាត និងការគ្រប់គ្រងភ្នាក់ងារណែនាំក្នុងវិស័យមូលបត្រ”។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ.។