កិច្ចប្រជុំក្រុមការងារការរាយការណ៍ព័ត៌មានចីរភាព (Task Force on Sustainability Reporting)

កាលបរិច្ឆេទ៖ 2-04-2026 03:57 PM

នាព្រឹកថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:០០ នាទីរសៀល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក ហេង សំណាង អនុប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំក្រុមការងារការរាយការណ៍ព័ត៌មានចីរភាព (Task Force on Sustainability Reporting) ដែលដឹកនាំដោយវិទ្យាស្ថានគណនេយ្យករជំនាញ សឹង្ហបុរី (Institute of Singapore Chartered Accountants - ISCA) តាមរយៈប្រព័ន្ធអនទ្បាញ Zoom ដោយមានការចូលរួមពីបណ្តាប្រទេសជា សមាជិកអាស៊ាន ក្នុងគោលបំណងជជែកពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

- ស្វែងរកការឯកភាពលើការផ្លាស់ប្តូរ អនុស្សារណៈយោគយល់ ទៅជា ញត្តិគាំទ្រ
- ឯកសារដែលប្រទេសជាសមាជិកអាស៊ានបានដាក់បញ្ចូលក្នុងថ្នាល Knowledge Hub ដើម្បីជាមូលដ្ឋានដល់ប្រទេសម៉ាឡេស៊ីក្នុងការចែករំលែក ចំណេះដឹងក្នុងត្រីមាសទី២
- ការចែករំលែកបទពិសោធន៍របស់ប្រទេសម៉ាឡេស៊ី
- ការចែករំលែកផែនការដោយប្រទេសឥណ្ឌូនេស៊ី ក្នុងការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ២ខែម្តង ដើម្បីចែករំលែកបទពិសោធន៍នៃការអនុវត្តការរាយការណ៍ព័ត៌មានអំពីចីរភាព
- ការស្វែងរកប្រទេសជាសមាជិកអាស៊ាន ដើម្បីដឹកនាំគំនិតផ្តួចផ្តើមរៀបចំ សទ្ទានុក្រមសម្រាប់ការរាយការណ៍ព័ត៌មានអំពីចីរភាព៕