កិច្ចប្រជុំដើម្បីពិនិត្យលើខ្លឹមសារសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង ន.គ.ស. និងវិទ្យាស្ថានគណនេយ្យករជំនាញសឹង្ហបុរី (Institute of Singapore Chartered Accountants-ISCA) តាមរយ:ប្រព័ន្ធសន្និសីទវីដេអូ(Zoom)

កាលបរិច្ឆេទ៖ 30-03-2026 01:27 PM

នារសៀលថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០ នាទីរសៀល ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.) អមដោយ លោកស្រី នាន បូនី អគ្គនាយករង ន.គ.ស. បានដឹកនាំ កិច្ចប្រជុំដើម្បីពិនិត្យលើខ្លឹមសារសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង ន.គ.ស. និងវិទ្យាស្ថានគណនេយ្យករជំនាញសឹង្ហបុរី (Institute of Singapore Chartered Accountants-ISCA) តាមរយ:ប្រព័ន្ធសន្និសីទវីដេអូ(Zoom)។ 
កិច្ចប្រជុំនេះក៏មានការចូលរួមពីទីប្រឹក្សាបច្ចេកទេសកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋានរបស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។