ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក កាំង ហេងហាប់ និងកញ្ញា លី ច័ន្ទសូរ្យពណ៌ មន្រ្តីជំនាញនៃ ន.គ.ស. បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “Global 5th round of Mutual Evaluations”

កាលបរិច្ឆេទ៖ 26-03-2026 09:44 AM

នាព្រឹកថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទី នៅធនាគារជាតិនៃកម្ពុជា (អគារសែនសុខ) ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក កាំង ហេងហាប់ និងកញ្ញា លី ច័ន្ទសូរ្យពណ៌ មន្រ្តីជំនាញនៃ ន.គ.ស. បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “Global 5th round of Mutual Evaluations”។ សិក្ខាសាលានេះរៀបចំឡើងដោយ លេខាធិការដ្ឋាន Asia/Pacific Group (APG) តាមរយ:ប្រព័ន្ធសន្និសីទវីដេអូ(Zoom) ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការវាយតម្លៃឡើងវិញពីសមាជិករបស់ខ្លួន ដោយស្តង់ដារបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) និងអង្គភាព / ស្ថាប័ននានាដែលទាក់ទង នឹងវិធីសាស្ត្រសម្រាប់វាយតម្លៃកម្រិតបច្ចេកទេសទាក់ទងនឹងអនុសាសន៍ណែនាំរបស់ FATF ដើម្បីត្រៀមលក្ខណៈឱ្យបានពេញលេញចំពោះការអនុវត្តនាពេលខាងមុខ។