នាព្រឹកថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹកនៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោកស្រី ថុន ឧសភា អនុប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម អមដោយមន្ដ្រីជំនាញ បានចូលរួមសិក្ខាសាលាលើកកម្ពស់ការយល់ដឹងដល់បុគ្គលរាយការណ៍នៃ ន.គ.ស. និងបុគ្គលរាយការណ៍នៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) ស្ដីពី “ការខកខានក្នុងការអនុលោមតាមអនុសាសន៍ និងលទ្ធផលជាក់ស្តែងរបស់ FATF ដែលបណ្តាលអោយប្រទេសមួយធ្លាក់ចូលក្នុងបញ្ជីប្រផេះ/ខ្មៅ” របស់ក្រុមការងារហិរញ្ញវត្ថុ ដោយមានការសហការជាមួយ អគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ព្រមទាំងមានការសម្របសម្រួលពី ន.គ.ស. និង ន.ស.ស.។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ង៉ោ ដាឡែន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែម និងទទួលបានពុទ្ធិថ្មីៗ បំពាក់បំប៉ននឹងការបង្កើនសមត្ថភាពបន្ថែមលើកិច្ច ការ AML/CFT & CPF ជូនដល់បុគ្គលរាយការណ៍នៃក្រុមហ៊ុនគណនេយ្យ និងសវនកម្ម ដើម្បីក្លាយជាធនធានប្រកបដោយចំណេះដឹង និងសមត្ថភាពក្នុងការចូលរួមអនុវត្តកិច្ចការងារការប្រឆាំងការសម្អាតប្រាក់នាពេលអនាគត។







